ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២

លក្ខខណ្ឌនៃការប្រើប្រាស់ ភាសាខ្មែរ | English

សូមអរគុណចំពោះការចូលអាន គេហទំព័រអង្គរធំ មេឌា (www.akt-media.com)។ សូមអានលក្ខខណ្ឌ នៃការប្រើប្រាស់គេហទំព័រនេះ មុននឹងចាប់ផ្តើម អាន​អត្ថបទ​ណាមួយ។ ប្រសិនបើអ្នកចូលមើលគេហទំព័រនេះហើយ មានន័យថា អ្នកយល់ព្រមអនុវត្តតាមលក្ខខណ្ឌ នៃការប្រើប្រាស់ទាំងនេះ។

  1. ការរក្សាសិទ្ធិ :
    1. គេហទំព័រនេះ ទទួលការអនុញ្ញាតឱ្យចេញផ្សាយដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ២០១១។ ក្រោយពីទស្សនាវដ្តី “អង្គរធំ” បានស្នើសុំការចុះផ្សាយបន្ថែម​តាមប្រព័ន្ធអ៊ីនធើរណេត តាមសំណូមពរមិត្តអ្នកអានដែលគាំទ្រទស្សនាវដ្តីនេះ។
    2. អង្គរធំ មេឌា រក្សាសិទ្ធគ្រប់យ៉ាងលើអត្ថបទ ដែលបានបោះពុម្ពផ្សាយលើវេបសាយនេះ។
    3. រាល់អត្ថបទ ឬសេចក្តីរាយការណ៍ ដែលសរសេរឡើង ដោយអ្នកយកព័ត៌មាន ឬអ្នកនិពន្ធ នៅលើវេបសាយនេះ គឺគោរពតាមក្រម​សីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ក្រោមច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវការពារដោយច្បាប់រក្សាសិទ្ធិបញ្ញាកម្ពុជា ឆ្នាំ២០០៣ និងច្បាប់រក្សាសិទ្ធបញ្ញាអន្តរជាតិ។
  2. លក្ខខណ្ឌប្រើប្រាស់វេបសាយនេះ
    1. រាល់អត្ថបទលើគេហទំព័រនេះ អ្នកអានអាចថតចម្លង ដោនឡូត អ៊ីម៉ែល សម្រាប់តែគោលបំណង ប្រើប្រាស់ឯកជនប៉ុណ្ណោះ មិនអាចយក​ទៅបោះ​ផ្សាយ​ជា​ទ្រង់ទ្រាយអាជីវកម្ម ផ្សព្វផ្សាយ​បន្តបានទេ។
    2. ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ឬអតិថិជនដែលជាម្ចាស់ផលិតផល ឬសេវាកម្មរបស់អង្គរធំ មេឌា គ្រុប ទាំងអស់ អាចបោះពុម្ព ឬដោនឡូតអត្ថបទ ឬ រូបភាព ក្នុងគេហទំព័រនេះ​​សម្រាប់លើគោលដៅ​ផ្សព្វផ្សាយផលិតផលរបស់ខ្លួនបាន។
    3. ការចម្លងគ្រោងគេហទំព័រ ទិន្នន័យគេហទំព័រ ឬបែបបទអេឡិចត្រូនិកផ្សេងៗ នៃវេបសាយនេះ យកទៅប្រើប្រាស់ ត្រូវបានហាមឃាត់។
    4. ការបោះពុម្ពឡើងវិញ ការផលិតឡើងវិញ ឬចែកចាយអត្ថបទក្នុងគេហទំព័រនេះ ជាលក្ខណៈអាជីវកម្ម អាចធ្វើទៅបាន បើមានការអនុញ្ញាត ជាលាយ​លក្ខណ៍អក្សរ​ ពីអង្គរធំ មេឌា គ្រុប។
    5. អង្គរធំ មេឌា មិនអនុញ្ញាតឱ្យមានការភ្ជាប់ ឬបង្ហាញវេបសាយរបស់ខ្លួន លើគេហទំព័រដទៃបានទេ វៀវលែងតែមានការអនុញ្ញាត ជាលាយ​លក្ខណ៍អ​ក្សរ​ជា​មុន ពីអង្គរធំមេឌា គ្រុប។
  3. ទំនួលខុសត្រូវ
    1. រាល់ទិន្នន័យដែលបោះពុម្ពផ្សាយលើគេហទំព័រនេះ គឺគ្រាន់តែជាទិន្នន័យព័ត៌មានប៉ុណ្ណោះ។ ទិន្នន័យនេះ អ្នកអាចយកទៅប្រើប្រាស់ក្នុងគោល​​បំណង​ណា​មួយ​ សម្រាប់អនុវត្តការសម្រេចចិត្តបាន ប៉ុន្តែ អង្គរធំ មេឌា មិនទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោល លើផលប៉ះពាល់ជាអវិជ្ជមាន ឬការខាតបង់ខូចខាត​ណាមួយដែលកើតឡើងពីកត្តានេះឡើយ។
    2. អង្គរធំ មេឌា មិនអាចធ្វើជាតំណាង ជាសាក្សី លើគោលបំណងណាមួយ នៃផ្នែកច្បាប់ ចំពោះ​អត្ថបទដែលបោះពុម្ពផ្សាយបានទេ។
    3. អង្គរធំ មេឌា មិនធានាចំពោះការបញ្ជ្រៀតចូលនៃមេរោគវីរុស ឬការរំខានផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ ដល់កុំព្យូទ័រ និង ​ទូរស័ព្ទ របស់អ្នកប្រើប្រាស់ទេ។
    4. អង្គរធំ មេឌា ត្រូវបានរក្សាសិទ្ធក្នុងការកែប្រែលើការបោះពុម្ពផ្សាយ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
    5. អង្គរធំ មេឌា រក្សាទុកព័ត៌មាន នៅលើគេហទំព័របាន។ គ្រប់ទិន្នន័យទាំងអស់ទេ ដោយអាចបោះពុម្ព ឬលុបចោល ទៅតាមការសម្រេចចិត្តរបស់អង្គរធំ មេឌា។
  4. ការឃោសនាផ្សាយផលិតផល
    1. វេបសាយនេះ នឹងមានផលិតផល ឬសេវាកម្មផ្សេងៗផ្សព្វផ្សាយ ប៉ុន្តែ រាល់ផលប៉ះពាល់អវិជ្ជមាន ដែលកើតឡើងដោយការប្រើប្រាស់ គុណភាព​​ផលិតផល​​ ឬសេវាកម្មនេះ អង្គរធំ មេឌា មិនទទួល ខុសត្រូវទេ។
    2. គុណភាព ប្រសិទ្ធភាព នៃផលិតផល ឬសេវាកម្មទាំងអស់ ស្ថិតនៅលើការទទួលខុសត្រូវ របស់ភាគី ម្ចាស់ផលិតផល ឬសេវាកម្មទាំងនោះ។
  5. គេហទំព័រផ្សេងៗលើអង្គរធំ មេឌា
    1. គេហទំព័រផ្សេងៗដែល “អង្គរធំ មេឌា” បានភ្ជាប់ រួមមាន គេហទំព័ររាជរដ្ឋាភិបាលកម្ពុជា, អង្គការអន្តរជាតិ, អង្គការប្រចាំតំបន់, ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងធនាគារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។
    2. ការភ្ជាប់គេហទំព័រទាំងនេះ គឺដើម្បីសម្រួលដល់ការស្វែងរកទិន្នន័យ ព័ត៌មាន របស់លោកអ្នកប៉ុណ្ណោះ។ អ្នកអាចចូលទៅកាន់គេហទំព័រទាំងនោះបាន ប៉ុន្តែ រាល់ផលប៉ះពាល់ផ្សេងៗ ដែលកើតឡើងពីការភ្ជាប់បណ្តាញទាំងនេះ “អង្គរធំ មេឌា” មិនទទួលខុសត្រូវទេ។
  6. ប្រភពព័ត៌មាន:
    1. អង្គរធំមេឌា រក្សាសិទ្ធិដកស្រង់ រាល់អត្ថបទដែលចុះផ្សាយលើទស្សនាវដ្តី “អង្គរធំំ” និង“តារា” មកចុះផ្សាយលើគេហទំព័ររបស់ខ្លួន ក្នុងឋានៈជាផ្នែកមួយ នៃ“អង្គរធំ មេឌា គ្រុប”។
    2. រាល់អត្ថបទប្រែសម្រួល និងរូបភាព អង្គរធំ មេឌា រក្សាសិទ្ធិម្ចាស់ប្រភពព័ត៌មានដើម ដោយដាក់ ឈ្មោះរបស់ប្រភពនោះ នៅដើមអត្ថបទ។
  7. ការពិនិត្យ និងកែសម្រួលគេហទំព័រ
    1. អង្គរធំ មេឌា រក្សាសិទ្ធិ ក្នុងការកែសម្រួល កែលម្អ លើគ្រោងគេហទំព័រ និងជួសជួលប្រព័ន្ធអេឡិចត្រូនិក។ យើងនឹងធ្វើការកែសម្រួលនៅពេលណាមួយ ដែលយើងយល់ថា ល្បឿននៃការប្រើប្រាស់មានលក្ខណៈយឺតយ៉ាវជាងមុន ឬបន្ថែមទិន្នន័យណាមួយ។
    2. អង្គរធំ មេឌា នឹងផ្អាកការបង្ហោះក្នុងអំឡុងពេលណាមួយ រហូតដល់យើងយល់ថា ប្រព័ន្ធវេបសាយនេះ ដំណើរការជាធម្មតា និងមានសុវត្ថិភាព។
  8. សុពលភាព និងច្បាប់
    1. គេហទំព័រនេះ ត្រូវបានបង្កើតឡើង ក្នុងគោលដៅផ្តល់ជូនព័ត៌មានដល់ប្រជាជនកម្ពុជា និងជនកម្ពុជា ដែលរស់នៅឯក្រៅប្រទេស និងអ្នក​ដែលអាច​អានភាសាខ្មែរ​បានតែប៉ុណ្ណោះ។
    2. អង្គរធំ មេឌាគ្រុប រក្សាសិទ្ធិ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ នៅពេល​ណា​មួយក៏បាន ដោយផ្សព្វផ្សាយ​លក្ខខណ្ឌនៃការ​ប្រើ​ប្រាស់ថ្មី ដែលបានកែប្រែជាថ្មី តាមវេបសាយ​អង្គរធំ មេឌា។ ហើយលក្ខខណ្ឌកែប្រែថ្មីនេះ នឹងមានប្រសិទ្ធភាពភ្លាមៗ នៅពេលដែល​បានផ្សព្វ​ផ្សាយ​។
    3. ប្រសិនបើមានការប្រើប្រាស់សេចក្តីដកស្រង់ពីវេបសាយអង្គរធំ មេឌា តម្រូវឱ្យមានការបញ្ជាក់ថា ព័ត៌មាននេះ ត្រូវបានដកស្រង់ពីវេបសាយអង្គរធំ មេឌា ហើយសេចក្តីដកស្រង់នោះ មិនត្រូវកែប្រែ ឬបំភ្លៃមូលដ្ឋាននៃខ្លឹមសារដើមឡើយ។
    4. អត្ថបទដែលចេញផ្សាយ គ្រាន់តែជាប្រភពផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះ មិនមែនជាការបង្ហាញនូវឆន្ទៈ ឬគោលនយោបាយ របស់អង្គរធំ មេឌា ទេ។
    5. លក្ខខណ្ឌនៃការប្រើប្រាស់នេះ ជាការព្រមព្រៀងរវាងអង្គរធំ មេឌា នឹងអ្នកប្រើប្រាស់អង្គរធំ មេឌា តែប៉ុណ្ណោះ។
    6. លក្ខខណ្ឌនៃការប្រើប្រាស់នេះ មានប្រសិទ្ធភាពចាប់តាំងពីថ្ងៃដែលវេបសាយនេះ ត្រូវបានបង្ហោះ​ជាលើកដំបូង នៅថ្ងៃទី២៨ ខែកុម្ភៈ ២០១១ តទៅ៕

 

រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn