ថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០១៤
ទំព័រដើម
លោក ប៉ា សុជាតិវង្ស៖ កម្ពុជា- ​សិង្ហបុរី ទំនាក់​ទំនង​វិសយ័​ពាណិជ្ជ​កម្ម មាន​ចំនួន​១​ពាន់​លាន​ដុល្លារ អ្នក​ទេស​ចរ​៥ពាន់ ទៅ​៧​ពាន់​នាក់ នៅ​ភ្នំ​ពេញ
ថ្ងៃទី​ 12 ខែធ្នូ ឆ្នាំ2013, ម៉ោង 04:15 PM ដោយ ៖ សំរិត

ភ្នំពេញ៖ ទំនាក់​ទំនង កម្ពុជា- សិង្ហ​បុរី លើ​វិសយ័​ពាណិជ្ជ​កម្ម​២០១២​,២០១៣ ​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេ​រិក អ្នក​ទេសចរ​ដែល​បាន​ចេញ​ចូល​​មក​កម្ពុជា​​មាន​ចំនួន​៥​ម៉ឺន​នាក់ ដោយ​ឡែក អ្នក​វិនិ​យោគ​ទុន អ្នក​ទេស​ចរ និង​ប្រជា​ជន

ដែលបានចេញចូលមកស្នាក់នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ មានចំនួន៥ពាន់នាក់ ទៅ៧ពាន់នាក់ ដោយផ្អែកទៅលើទំនាក់ទំនងនិងគ្នាល្អបែបនេះ សិង្ហបុរី បាន​ជួយបណ្ដុះបណ្ដាលអាហាររូបករណ៍វិសយ័អប់រំ ជូនដល់មន្ដ្រីរាជការ និងសិស្សានុសិស្ស បានយ៉ាងច្រើន នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ប៉ា សុជាតិវង្ស ក្នុង​ឱកាសទទួលជួប លោកKEVIN CHEOK ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចំានៅកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១៣ នៅសាលារាជធានីភ្នំពេញ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ប្រជាជនកម្ពុជា និង ប្រជាជនសិង្ហបុរី គឺសុទ្ធតែធ្លាប់បានឆ្លងកាត់នូវ ភាពក្រីក្រដូចគ្នា បើទោះបី​ប្រទេសសិង្ហបុរី មានផ្ទៃដីតូចក៍ពិតមែន តែសិង្ហបុរីក៍បានកែប្រែការអភិវឌ្ឍឱ្យមានការរីកចម្រើនក្លាយជា ប្រទេសមួយខ្លំាងផ្នែកវិសយ័ សេដ្ឋកិច្ច អប់រំ ឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ ជាពិសេស បច្ចេកវិទ្យា ទេសចរ និងអាកាសចរណ៍ស៊ីវិល ។

លោកបន្ដថា ប្រជាជនកម្ពុជាក្រោយថ្ងៃរំ ដោះពីរបបប្រលយ័ពូជសាសន៍ប៉ុលពតមក ទំនាក់ទំនងរវាងកម្ពុជា សិង្ហបុរី គឺមានភាពល្អ ប្រសើរ លើគ្រប់វិសយ័ ។ ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋ ក៍ដូចជាតំណាងឱ្យអាជ្ញាធររាជធានីភ្នំពេញ លោកក៍បានសម្ដែងនូវចំណងសាមគ្គីភាព មិនភាពដ៍ល្អរវាងប្រជាជនទំាងពីរ លើ​កិច្ចសហប្រតិបត្ដិការ ក្នុងបំណងបន្ដការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទៅថ្ងៃអនាគត ។

លោក KEVIN CHEOK ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចំានៅកម្ពុជា បានបញ្ជាក់ថា៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នំា២០១៤ ខាងមុខនេះ លោកនិងអញ្ជើញ​គណៈប្រតិភូ​អភិបាល​ក្រុង ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំអភិបាលក្រុងនៅលើពិភពលោក ដែលប្រារព្ធធ្វើនៅទីក្រុងសឹងហ្គារពួរ ប្រទេសសិង្ហបុរី ។

លោកបន្ដថា ជាធម្មតាប្រទេសមួយដែលកំពុង ធ្វើការអភិវឌ្ឍ តែងតែ ជួបប្រទះនូវគុណសម្បត្ដិ និងគុណវិបតិ្ដ ចំណុចប្រឈម អញ្ជឹងហើយ តែទោះជាយ៉ាងណា លោកក៍បានកោដិសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំគ្រប់បែបយ៉ាងធ្វើ ការអភិវឌ្ឍ ប្រទេសជាតិមួយចេញពីចំណុចសូន្យ ឱ្យមកជាប្រទេស​មួយ​ដែលសម្បូរបែប និងមានឈ្មោះល្បីនៅលើឆាកអន្ដរជាតិថែមទៀតផង ។

ជាការឆ្លើយតបនិងសំណើរទៅចូលរួមក្នុងកិច្ចប្រជុំ អភិបាលក្រុងនៅថ្ងៃទី១ ខែមិថុនា ឆ្នំា២០១៤នេះ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា លោកនិងទៅ​ចូលរួម​តែ​ក្នុងគោលបំណងធំមួយទៀតនោះ គឺលោកនិងចង់បញ្ជូនប្រតិភូអភិបាលខណ្ឌ នៅពេលខាងមុខ ដែលមាន១២ខណ្ឌ និងត្រូវទៅចូលរួមសិក្សា ស្វែងយល់ឱ្យស៊ីជម្រៅ នៅទីក្រុងសឹងហ្គារពួរ ប្រទេសសិង្ហបុរីនេះ ៕

ព័ត៌មានព្រឹត្តិការណ៍សង្គមផ្សេងៗ...

AKT Media Videos
ព័ត៌មានទាន់ហេតុការណ៍
  លោក​​គុណ ញឹម ​​ទទួល​​​តំណែង​​ជា​​អគ្គ​នាយក​​ដ្ឋាន​​​គយ ​និង​​រដ្ឋាករ​ ​ជំនួស​​លោក​​​ប៉ែន ស៊ីមន ​ដែល​ចូល​និវត្ដន៍​
ថ្ងៃទី​ 01 ខែតុលា ឆ្នាំ2014, ម៉ោង 10:45 AM
  ប្រមុខ​ការ​ទូត​កម្ពុជា រាយ​ការណ៍​ស​ភាព​ការណ៍​នយោបាយ​ស​ន្តិ​សុខ
ថ្ងៃទី​ 01 ខែតុលា ឆ្នាំ2014, ម៉ោង 10:40 AM
  បក្ស​ប្រឆាំង អំពាវ​នាវ​ឱ្យ​ដោះ​លែ​ង​សកម្ម​ជន​ជាប់​ឃុំ​ជា​បន្ទាន់
ថ្ងៃទី​ 01 ខែតុលា ឆ្នាំ2014, ម៉ោង 10:40 AM
  អាជ្ញាធរ​អប្សរា ​ចេញ​សេចក្ដី​បំភ្លឺ ​ពាក់​​ព័ន្ធ​​ជណ្ដើរ​​ឡើង​​ឆ្ពោះ​​ទៅ​​កាន់​​រួត​​បាកាណ​ ​នៃ​​ប្រាសាទ​​អង្គរ​​វត្ដ​​
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:06 PM
  ចោរ​ថ្លើម​ធំ ​ឡើង​គាស់​បង្អួច​ផ្ទះ​មន្រ្តី​យោធា​ ម្ចាស់​ផ្ទះ​ទាន់ ​វាយ​ទ្រម​ខ្លួន​
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 02:46 PM
  ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រា​លី នា​យក រដ្ឋ​មន្ត្រី​កម្ពុជា បញ្ជាក់​ថា ជា​គោល​ការណ៍ ស្ម័គ្រ​ចិត្ត
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 01:38 PM
  ជិះ​ម៉ូតូ​​ពេល​កំពុង​ភ្លៀង​ ​ទៅ​បុក​រថយន្ត​ចត​ចោល​ដួល ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​ បុក​​​ស្លាប់​​​ម្នាក់ ​របួស​​ធ្ងន់​​ម្នាក់ ​
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 11:14 AM
  នារី​ម្នាក់ ត្រូវ​​គេ​ចាក់​​ធ្លាយ​​ពោះ​​វៀន​​ស្លាប់​ សង្ស័យ​​រំលោភ​​មិន​​បាន​​​សម្រេច​
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 10:43 AM
  កឹម សុខា ថា ​បក្ស​សង្គ្រោះ​ជាតិ មិន​រត់តាម​កន្ទុយ​បក្ស​ប្រ​ជា​ជន​កម្ពុជា ដូច​ហ៊្វុន​ស៊ិន​ប៉ិច
ថ្ងៃទី​ 30 ខែកញ្ញា ឆ្នាំ2014, ម៉ោង 11:11 AM
  ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់ សង្ស័យ​​ថា​​ជា​ករណី​ប្លន់​​សម្លាប់​
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:36 PM
  កម្លាំង​សមត្ថកិច្ច​​​ចាប់​​ខ្លួន​​សមាជិក​ក្រុម​ប្រឹក្សា​ បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ​ពាក់​ព័ន្ធ​អំពើ​ហិង្សា ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:20 PM
  ដេញ​ចាប់​រ​ថ​យន្ត​​ស៊េរី​​ទំនើប​ បង្ក​គ្រោះ​ថ្នាក់​ចរាចរ ផ្អើល​ខណ្ឌ​ដូន​ពេញ​​
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:03 PM
  អគ្គិ​ភ័យ​ ឆាប​ឆេះ​ផ្ទះ ៣​ខ្នង​ នៅ​ស្រុក​ចំការ​លើ​
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:39 PM
  ជនភៀសខ្លួន អូស្រ្តាលី នឹងមកដល់កម្ពុជា ចំនួនក្រោម ១០នាក់ នាចុងឆ្នាំ២០១៤
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 02:28 PM
  ក្រសួង​ធន​ធាន​ទឹក ​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ស្ថាន​ភាព​ទឹក​ទន្លេ​មេគង្គ ​ទន្លេសាប ​និង​ទន្លេបាសាក់​
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 01:23 PM
  សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រ​កាស ធ្វើ​បាតុ​កម្ម​៥​ថ្ងៃ
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 09:18 AM
  រដ្ឋ​សភា ស្នើ​សម្តេច​ហ៊ុន សែន អន្ត​រាគមន៍ បញ្ឈប់​គម្រោង​វា​រី​អគ្គិ​សនី តំ​បន់​​អា​រ៉ែង
ថ្ងៃទី​ 29 ខែកញ្ញា ឆ្នាំ2014, ម៉ោង 09:06 AM
  យក​ម៉ូតូ​ទៅ​ផ្ញើរ​នៅ​ចំណត​ផ្សារ​ទំនើប ​AEON​ បាត់​អត់​មាន​អ្នក​ទទួល​​ខុស​ត្រូវ
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:33 PM
  ក្មេង​​តូច​ៗ​ ៣នាក់ បបួល​គ្នា​ទៅ​លេង​ទឹក​ស្រះ​ លង់​ស្លាប់​ទាំង​អស់​គ្នា​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:11 PM
  រថយន្ដ​កូរ៉េ ​បុក​អ្នក​ជិះ​ម៉ូតូ ​ស្លាប់​ក្នុង​ថ្លុក​ឈាម ​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 04:03 PM
  ជីដូន​រវល់​ដាំ​ទឹក​ ក្មេង​ស្រី​ម្នាក់ ​វារ​ធ្លាក់​ទឹក​ស្រះ​ស្លាប់​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:53 PM
  តូច​ចិត្ដ​សុំ​ម្ដាយ​ទិញ​​ម៉ូតូ​មិន​បាន ចង​ក.សម្លាប់​ខ្លួន​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:29 PM
  ចេញ​ពី​ក្លឹប រថយន្ត​កុង​តឺន័រ​ កៀរ​ធ្លាក់​ពី​ម៉ូតូ កិន​​ស្លាប់ គួរ​ឲ្យ​រន្ធត់​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:18 PM
  អាង​​ស្បែក​​យោធា ​​វាយ​​គ្នា​​ជា​​មួយ​​អ្នក​​គ្រប់​​គ្រង​​ផ្ទះ​​សំណាក់​ រឿង​អត់​​អត្ត​សញ្ញាណ​ប័ណ្ណ ​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 02:47 PM
  សាលា​រាជ​ធានី​ បញ្ជូល​​​តំបន់​​អរិយក្សត្រ​​​​ទៅ​​​ក្នុង​​ប្លង់​​​គោល​​​ទី​​ក្រុង ​សម្រាប់​​ឆ្នាំ​​២០​២០​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 03:12 PM
  ប្អូន​ថ្លៃ​រឹត​ក.​សម្លាប់​បង​ថ្លៃ ព្រោះ​​តែ​រឿង​ផឹក​ស៊ី ដឺ​ដង​ដាក់​គ្នា​
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 02:29 PM
  សុខ សោ​ម៉ា​វត្តី គ្រោះ​ថ្នាក់​មុន​គ្រង​តួឯក​រឿង​ថ្មី
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 09:30 AM
  មហា​ជន​ប្រឆាំង​នឹង​ចន ច័ន្ទ​លក្ខិ​ណា រឿង​កុន​ថៃ
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 09:19 AM
  ឱក សុគន្ធ​កញ្ញា ជួប​សុគន្ធ និសា លើក​ដំបូង ក្រោយ​ពី​បែក​គ្នា លើ​ឆាក​តន្ត្រី Hennessy
ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2014, ម៉ោង 09:05 AM
  ពល​រដ្ឋ​​ ព្រះ​សង្ឃ ​និង​និស្សិត ​​ជួប​ជុំ​តវ៉ា​ប្រឆាំង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ដ្រាលី​
ថ្ងៃទី​ 26 ខែកញ្ញា ឆ្នាំ2014, ម៉ោង 02:41 PM

អ្នកចូលទស្សនា

សរុប: HTML Hit Counters
រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn