| អំពីអង្គរធំ មេឌាគ្រុប | ភាសាខ្មែរ | English |
អង្គរធំ មេឌាគ្រុប ជាក្រុមការងារសេវាកម្មព័ត៌មាន ឈានមុខគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពទស្សនាវដ្តី “អង្គរធំ”, “តារា”, អង្គរធំមេឌា (បណ្តាញផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើរណេត) និងរោងពុម្ពអង្គរធំ។
សម្គាល់ ៖-ទស្សនាវដ្តី “អង្គរធំ” ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ កុម្ភៈ ១៩៩៨ ចេញផ្សាយរៀងរាល់ថ្ងៃចន្ទ (ប្រចាំសប្តាហ៍)។
-ទស្សនាវដ្តី “តារា” ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ មករា ២០០៥ និងចេញផ្សាយ២ដង ក្នុង១ខែ រៀងរាល់ថ្ងៃទី០១ និង១៥ នៃខែ។
-អង្គរធំ មេឌា វេបសាយ ជាបណ្តាញសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើរណេត ដែលបង្កើតឡើង នៅថ្ងៃទី០១ មករា ២០១១ និងបង្ហោះសាកល្បង នៅថ្ងៃទី២៨ កុម្ភៈ ២០១១។
-រោងពុម្ពអង្គរធំ បង្កើតឡើងនៅឆ្នាំ២០១០ ជាសេវាកម្មផ្នែកបោះពុម្ព។
ទស្សនាវដ្តី “អង្គរធំ” និង “តារា” ប្រជុំដោយព័ត៌មានជាច្រើន ដែលកើតឡើងនៅក្នុងប្រទេស និងជុំវិញពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ ដូចជាព័ត៌មាន សង្គម, ព្រឹត្តិការណ៍សង្គម និងជីវិត, សិល្បៈ, វប្បធម៌, កីឡា, សុខភាព និងសម្រស់, ការអប់រំ, ទេសចរណ៍, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ល។ ទស្សនាវដ្តីរបស់យើង បោះពុម្ពផ្សាយជាង៣០.០០០ច្បាប់ ក្នុង១លេខ ដោយគ្របដណ្តប់៦០% នៅក្រុងភ្នំពេញ និង៤០% នៅតាមបណ្តាខេត្ត ខណៈដែលទស្សនាវដ្តី ជាង៥.០០០ច្បាប់ទៀត ត្រូវបានចែកចាយ ទៅលក់នៅក្រៅប្រទេស ក្នុងនោះមាន សហរដ្ឋអាមេរិក, កាណាដា, បារាំង, អូស្ត្រាលី, ញូវហ្សេឡែនដ៍, កូរ៉េ, ថៃ និងវៀតណាម...។
អង្គរធំ មេឌាគ្រុប សូមថ្លែងអំណរគុណចំពោះមិត្តអ្នកអាន និងអតិថិជនម្ចាស់ផលិតផល និងសេវាកម្មទាំងអស់ ដែលបានគាំទ្រអង្គភាពសារព័ត៌មានយើងខ្ញុំ។ យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងបន្តការគាំទ្រក្រុមការងាររបស់យើងខ្ញុំ ដើម្បីឱ្យអង្គភាពព័ត៌មានយើង ក្លាយជាបណ្តាញព័ត៌មានរបស់លោកអ្នក ដែលអាចទុកចិត្តបាន។
សូមជូនពរឱ្យលោកអ្នកជួបប្រទះនឹងសេចក្តីសុខចម្រើន និងមានជោគជ័យគ្រប់ភារកិច្ចការងារ៕
ក្រុមការងារអង្គរធំ មេឌាគ្រុប



