| អំពី “អង្គរធំ មេឌា” | ភាសាខ្មែរ | English |
វេបសាយនេះ ត្រូវបានបង្ហោះ និងរៀបចំឡើង ដោយក្រុមការងារអង្គរធំ មេឌា គ្រុប និងបានទទួលការអនុញ្ញាតឱ្យចេញផ្សាយ ដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ មីនា ២០១១ ក្រោយពីទស្សនាវដ្តី “អង្គរធំ” បានស្នើសុំការចេញផ្សាយបន្ថែម តាមប្រព័ន្ធអ៊ីនធើរណេត តាមសំណូមពរមិត្តអ្នកអាន ដែលគាំទ្រទស្សនាវដ្តីនេះ។
គេហទំព័រនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ មករា ២០១១ ដោយក្រុមការងារ អង្គរធំ មេឌាគ្រុប និងត្រូវបានបង្ហោះសាកល្បង នៅថ្ងៃទី២៨ កុម្ភៈ ២០១១។
គេហទំព័រនេះ ជាបណ្តាញសារព័ត៌មានអ៊ីនធើរណេត ដែលប្រមូលផ្តុំព័ត៌មាន សំខាន់ៗ ដែលកើតឡើងនៅក្នុងប្រទេស និងលើពិភពលោក ជាពិសេស ព័ត៌មាននយោបាយ, សេដ្ឋកិច្ច, សង្គម, សន្តិសុខ, កីឡា, សុខភាព, វិទ្យាសាស្ត្រ, ទេសចរណ៍៘
ជាមួយនឹងការប្រឹងប្រែង និងយកចិត្តទុកដាក់ ពីបុគ្គលិកគ្រប់ផ្នែក របស់អង្គរធំ មេឌាគ្រុប, អង្គរធំ មេឌា នឹងនាំមកជូនលោកអ្នក នូវព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ពីក្នុងតំបន់ និងជុំវិញពិភពលោក។
យើងខ្ញុំសង្ឃឹមថា មិត្តអ្នកអានទាំងអស់ និងបន្តការគាំទ្រក្រុមការងាររបស់យើងខ្ញុំ ដើម្បីឱ្យអង្គភាពព័ត៌មានរបស់យើង ក្លាយជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នក ដែលជឿទុកចិត្តបាន។
យើងខ្ញុំ នឹងទទួលយកការទិតៀនស្ថាបនា ពីមិត្តអ្នកអានទាំងអស់ ដើម្បីឱ្យគេហទំព័រនេះ កាន់តែមានគុណភាពល្អប្រសើរឡើងថែមទៀត ស្របតាមទិសស្លោក “អង្គរធំ បណ្តាញសារព័ត៌មាន របស់លោកអ្នក”។
សូមអរគុណ ចំពោះការចូលអានគេហទំព័រនេះ និងសូមជូនពរមិត្តអ្នកអានទាំងអស់ ជួបប្រទះនឹងសុខភាពល្អ សំណាងល្អ និងសម្រេចគ្រប់ភារកិច្ចការងារ៕
ក្រុមការងារអង្គរធំ មេឌា



